ថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំ

ក្នុងនាមមជ្ឈមណ្ឌលជាតិ ខ្ញុំសូមគោរពសំដែងនូវកតញ្ញុតាដ៏ខ្ពង់ខ្ពស់ចំពោះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលតែងតែផ្តល់ការណែនាំ លើកទឹកចិត្ត និងចង្អុលបង្ហាញជាប្រចាំដល់ថ្នាក់ដឹកនាំ និង មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ក្នុងការប្រតិបត្តិការងាររបស់ខ្លួនប្រកបដោយគុណភាព ប្រសិទ្ធិភាព និងសក្កសិទ្ធភាព តាមរយៈអភិក្រម៣ពេញ «ពេញសមត្ថភាពការងារ ពេញម៉ោងការងារ និងពេញទទួលខុសត្រូវក្នុងការបំពេញការងារ»។ ម.គ.ច សូមសម្តែងនូវការគោរពថ្លែងអំណរគុណ និងគោរពឱ្យតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រសួង/ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការ សុខាភិបាលរាជធានី-ខេត្តទាំងអស់ ជាពិសេសចំពោះ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារពិសេសថ្នាក់ខេត្តលុបបំបាត់ ជំងឺគ្រុនចាញ់ ព្រមទាំងមន្ទីរ អង្គភាព គ្រឹះស្ថានពាក់ព័ន្ធនានា ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្តភូមិ ដៃគូអភិវឌ្ឍ និងដៃគូអនុវត្តទាំងអស់ ដែលបានចូលរួម សហប្រតិបត្តិការ និងសហការការងារ ជាមួយមជ្ឈមណ្ឌលជាតិ ដោយសម្រេចបានសមិទ្ធផលគួរជាទីមោទនៈនេះ។ ម.គ.ច សង្ឃឹម និងជឿជាក់យ៉ាងម៉ុតមាំថា យើងទាំងអស់គា្ននឹង បន្តរួមគ្នាសម្រេចបាននូវសមិទ្ធផលថ្មីៗទៀត ដើម្បីកម្ពុជាគ្មានជំងឺគ្រុនចាញ់ គ្មានជំងឺស៊ីស្តូសូមីញ៉ាស៊ីស និងគ្មានជំងឺឆ្លង ដទៃទៀតនាអនាគតដ៏ខ្លីនេះ៕