header bk
ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ក្រោមប្រធានបទ “រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗ

 

                                                          ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ក្រោមប្រធានបទ

                     “រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗឈានទៅកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកលដើម្បីលើកកម្ពស់សុខុមាលភាព”

                                                  ត្រូវបានប្រារព្ធឡើងនៅ ភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

​​​​​​                                                      =======================

        ព្រឹកថ្ងៃអាទិត្យ​ ០៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង​ ថ្ងៃទី២៤ ខែមេសា

ឆ្នាំ២០២២ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្តនិងបាណកសាស្រ្តបានប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ក្រោមប្រធានបទ

“រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗឈានទៅកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកលដើម្បីលើកកម្ពស់សុខុមាលភាព” អង្គពិធីក៏មានការចូលរួមជាអធិបតីភាពពីសំណាក់ 

ឯកឧត្តមសាស្រ្តាចារ្ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល,​ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ, ឯកឧត្តម លោកជំទាវ

រដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គាធិការ អគ្គាធិការរង អគ្គនាយក អគ្គនាយករង ព្រមទាំងឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ អស់លោក

លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ​ប្រជាពលរដ្ឋ

ព្រមទាំងអង្គការដៃគូសុខាភិបាលពាក់ព័ន្ធ ដូចជា UNOPS CRS, CHAI, PSM/USAID, PMI/USAID សរុបប្រមាណ៥០០នាក់។

        ក្នុងពិធីនេះ លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា

ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗឈានទៅកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកល

ដើម្បីលើកកម្ពស់សុខុមាលភាព”។

កម្មវិធីនេះក៏មានការទទួលចាក់វ៉ាក់សាំង កូវីដជូនដល់ ថ្នាក់ដឹកនាំ និងអស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ​

ប្រជាពលរដ្ឋផងដែរ។

       ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់ហើយថា

  តាមរបាយការណ៍របស់លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ហើយថាស្ថានភាពគ្រុនចាញ់នៅទូទាំងខេត្តកំពង់ស្ពឺ  នាប៉ុន្មានឆ្នាំចុងក្រោយនេះ

   បានថយចុះគួរឱ្យកត់សម្គាល់ក្នុងរង្វង់ ៥​៥% រៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៩មក ក្នុងនោះ (ឆ្នាំ២០១៩ មាន ៥៥៣៤ករណី ឆ្នាំ២០​២​០ មាន ២៤៦៩ករណី

  និងឆ្នាំ២០២១ មាន ១២២១ករណី) ដោយឡែកករណីគ្រុនចាញ់សន្ធំ និងចំរុះបានថយចុះក្នុងរង្វង់ ៧០% រៀងរាល់ឆ្នាំផងដែរ ក្នុងនោះ(ឆ្នាំ២០១៩ មាន

  ១៥០៧ករណី ឆ្នាំ២០​២​០ មាន ៤៧៤ករណី និងឆ្នាំ២០២១ មាន ១២៤ករណី)។

     ហើយក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ និន្នាការគ្រុនចាញ់មានការថយចុះផងដែរគឺមានចំនួន ១៩៩ករណីក្នុងនោះ (ប្រភេទគ្រុនចាញ់សន្ធំ និងចំរុះមានចំនួន ២៧ករណី និងប្រភេទលាប់ចំនួន ១៧២ករណី)  បើប្រៀបធៀបត្រីមាសទី១ រយៈពេលបីឆ្នាំដូចគ្នា (ពី២០២០ ដល់ឆ្នាំ២០២២)

ហើយករណីវិជ្ជមានគ្រប់ទម្រង់ថយចុះក្នុងរង្វង់ ៤៥% ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ និងថយចុះ៤៦% ពីឆ្នាំ២០២១ ដល់ត្រីមាសទី១ ឆ្នាំ២០២២នេះ។

 


 

 
Message From Director
             

New Director of CNM

Dr. Huy Rekol

Is the Director of the National Center for Parasitology, Entomology and Malaria Control, also known as CNM.

Dr. HUY Rekol (MD, MPH, DTMH, EFTP) took office on September 01, 2014 as the Director of the National Center for Parasitology, Entomology and Malaria Control to replace His Excellency, Dr. CHUOR Meng Chour, who has now retired. more...

 
Check Webmail
 
Visitor Counter
Flag Counter