header bk
ក្រសួងសុខាភិបាល​និងអង្គការសុខភាពពិភពលោក

ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ក្នុងប្រជុំពិភាក្សា ជាមួយគណៈប្រតិភូអង្គការសុខភាពពិភពលោកនៃទីស្នាក់ការកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលបានដឹកនាំដោយលោកវេជ្ជបណ្ឌិត ប៉េដ្រូ អេឡនសូ (Dr. Pedro Alonso, Director, Global Malaria Programme, WHO Headquarter, Geneva) អមដំណើរដោយមន្ត្រី និងទីប្រឹក្សាបច្ចេកទេសអង្គការសុខភាពពិភពលោកនៃទីស្នាក់ការកណ្តាល ថ្នាក់តំបន់, និងនៅប្រទេសកម្ពុជាផងដែរ។

កិច្ចប្រជុំដែលបានរៀបចំឡើងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ នាទីស្តីការក្រសួងសុខាភិបាល ក្នុងគោលបំណងពិភាក្សា​​ លើការងារលុប បំបាត់ជំងឺគ្រុនចាញ់​នៅក្នុង​ព្រះ​រាជា​ណាចក្រកម្ពុជា ដោយបានផ្ដោតកិច្ចពិភាក្សា ទៅលើចំណុចសំខាន់ៗដូចជា ៖

* បន្តយកចិត្តទុកដាក់កាត់បន្ថយជំងឺគ្រុនចាញ់ទាំងប្រភេទហ្វាល់ស៊ីប៉ារ៉ូម និងប្រភេទវីវ៉ាក់។ ជាក់ស្តែងតាមការកត់សម្គាល់ឃើញថា ចំនួនករណីអត្រាឈឺជំងឺគ្រុនចាញ់បានបង្ហាញថា មានការបន្ថយរហូតដល់ ៩៧,៥% ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២១។

ចំពោះជំហានចុងក្រោយនៃការលុបបំបាត់ជំងឺគ្រុនចាញ់ គឺជាដំណាក់កាលដ៏សំខាន់បំផុត នៅក្នុងការសម្រេចបាននូវគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់នាឆ្នាំ២០២៥ និងការរក្សានិរន្តនភាពកុំឱ្យមានការកកើតឡើងវិញនូវជំងឺគ្រុនចាញ់នៅតាមតំបន់គ្រុនចាញ់ ដែលមានមុនពេលអនុវត្តកម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់ផង។

* បន្តកាត់បន្ថយតំបន់ឆ្លងជំងឺគ្រុនចាញ់នៅក្នុងប្រទេស៖ ដោយកាត់បន្ថយករណីឆ្លង និងករណីឈឺជំងឺគ្រុនចាញ់ រហូតដល់មានការរាយការណ៍ថា គ្មានករណីឈឺគ្រុនចាញ់ (Zero case) តាមរយៈការពង្រឹងការងារនេះនៅតាមមូលដ្ឋាននៃតំបន់ដែលមានគ្រុនចាញ់បន្ថែមទៀត និងប្រើប្រាស់ប្រព័ន្ធតាមដានឃ្លាំមើល (MIS) ដែលជួយសម្រួលដល់ការងារ ប្រមូល និងបញ្ចូលទិន្នន័យឱ្យបានទាន់ពេលវេលា។

លោកស្រីរដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងនៃកម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា។ លោកស្រីបានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខភាព និងសុខុមាលភាពប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្តួចផ្តើម និងអនុម័តដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១-២០២៥ ដែលយុទ្ធសាស្ត្រជាតិនេះ ត្រូវបានយកមកប្រើប្រាស់ និងដាក់ចេញនូវសកម្មភាព និងគោលការណ៍ណែនាំផ្សេងៗ សំដៅជម្រុញការងារលុបបំបាត់ជំងឺគ្រុនចាញ់យ៉ាងសកម្ម សម្រាប់ក្រុមការងារដៃគូ និងភ្នាក់ងារផ្តល់មូលនិធិនានា។

ជាលទ្ធផលរយៈពេល១០ឆ្នាំ នៃការអនុវត្តន៍យុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២១ កន្លងមកនេះឃើញថា សូចនាករអត្រាស្លាប់ដោយជំងឺគ្រុនចាញ់ត្រូវបានបញ្ចប់ គឺគ្មានអ្នកស្លាប់ដោយជំងឺនេះចាប់តាំងពីឆ្នាំ២០១៨មក នេះសបញ្ជាក់ថា កម្ពុជាសម្រេចបានជោគជ័យ ០៣ឆ្នាំ មុនគោលដៅកំណត់។

ចំពោះសូចនាករ ការគ្មានជំងឺគ្រុនចាញ់ (Zero malaria) ក្នុងឆ្នាំ២០២៥ ក៏ជាកិច្ចការដែលយើងទាំងអស់គ្នាត្រូវតែប្រឹងប្រែងរួមគ្នាជាបន្តទៀតដោយមិនបន្ធូរដៃ នៅក្នុងដំណាក់កាលចុងក្រោយដើម្បីឈានទៅសម្រេចបាននូវគោលដៅនេះ៕

 
Message From Director
             

New Director of CNM

Dr. Huy Rekol

Is the Director of the National Center for Parasitology, Entomology and Malaria Control, also known as CNM.

Dr. HUY Rekol (MD, MPH, DTMH, EFTP) took office on September 01, 2014 as the Director of the National Center for Parasitology, Entomology and Malaria Control to replace His Excellency, Dr. CHUOR Meng Chour, who has now retired. more...

 
Check Webmail
 
Visitor Counter
Flag Counter