លោកបណ្ឌិត ហ៊ុយ រ៉េកុល
ក្នុងនាមមជ្ឈមណ្ឌលជាតិ ខ្ញុំសូមគោរពសំដែងនូវកតញ្ញុតាដ៏ខ្ពង់ខ្ពស់ចំពោះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលតែងតែផ្តល់ការណែនាំ លើកទឹកចិត្ត និងចង្អុលបង្ហាញជាប្រចាំដល់ថ្នាក់ដឹកនាំ និង មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ក្នុងការប្រតិបត្តិការងាររបស់ខ្លួនប្រកបដោយគុណភាព ប្រសិទ្ធិភាព និងសក្កសិទ្ធភាព តាមរយៈអភិក្រម៣ពេញ «ពេញសមត្ថភាពការងារ ពេញម៉ោងការងារ និងពេញទទួលខុសត្រូវក្នុងការបំពេញការងារ»។ ម.គ.ច សូមសម្តែងនូវការគោរពថ្លែងអំណរគុណ និងគោរពឱ្យតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រសួង/ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការ សុខាភិបាលរាជធានី-ខេត្តទាំងអស់ ជាពិសេសចំពោះ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារពិសេសថ្នាក់ខេត្តលុបបំបាត់ ជំងឺគ្រុនចាញ់ ព្រមទាំងមន្ទីរ អង្គភាព គ្រឹះស្ថានពាក់ព័ន្ធនានា ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្តភូមិ ដៃគូអភិវឌ្ឍ និងដៃគូអនុវត្តទាំងអស់ ដែលបានចូលរួម សហប្រតិបត្តិការ និងសហការការងារ ជាមួយមជ្ឈមណ្ឌលជាតិ ដោយសម្រេចបានសមិទ្ធផលគួរជាទីមោទនៈនេះ។ ម.គ.ច សង្ឃឹម និងជឿជាក់យ៉ាងម៉ុតមាំថា យើងទាំងអស់គា្ននឹង បន្តរួមគ្នាសម្រេចបាននូវសមិទ្ធផលថ្មីៗទៀត ដើម្បីកម្ពុជាគ្មានជំងឺគ្រុនចាញ់ គ្មានជំងឺស៊ីស្តូសូមីញ៉ាស៊ីស និងគ្មានជំងឺឆ្លង ដទៃទៀតនាអនាគតដ៏ខ្លីនេះ៕
ស្ថានភាពជំងឺគ្រុនចាញ់រយៈពេល៦ខែ ឆ្នាំ២០២៦
អានបន្ថែម →
សេចក្តីណែរនាំស្តីពីការអនុវត្តវិធានការបង្ការជំងឺគ្រុនឈាម
អានបន្ថែម →
ប្រសិនបើមានសមាជិកគ្រួសារអ្នកមានសញ្ញា៖ក្តៅខ្លួនខ្លាំងលើសពី២៤ម៉ោងនិងមានកន្ទួលក្រហមលើស្បែកឬឈឺក្បាល និងឈឺខ្លួនប្រាណត្រូវទៅទទួលការព្យាបាលជាបន្ទាន់ នៅមន្ទីព...
អានបន្ថែម →Message From Director
អានបន្ថែម →Message From Director New Director of CNM Dr. Huy Rekol Is the Director of the National Center for Parasitology, Entomology and Malaria Control, also...
អានបន្ថែម →