ស្រ្តីមានផ្ទៃពោះ សូមប្រុងប្រយ័ត្នខ្ពស់ បង្ការជំងឺគ្រុនឈាម! 🤰🦟

Posted on July 25, 2026
ស្រ្តីមានផ្ទៃពោះ សូមប្រុងប្រយ័ត្នខ្ពស់ បង្ការជំងឺគ្រុនឈាម! 🤰🦟

ជំងឺគ្រុនឈាមបង្កដោយមូសខ្លាខាំ ភាគច្រើននៅចន្លោះពេលព្រឹក និងពេលល្ងាច អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពម្តាយ និងទារក និងអាចឆ្លងដល់ទារកក្នុងផ្ទៃ ជាពិសេសស្ត្រីមានផ្ទៃពោះនៅត្រីមាសចុងក្រោយ។

⚠️ សូមស្ត្រីមានផ្ទៃពោះទាំងអស់ប្រញ៉ាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតអ្នកបំផុត

ប្រសិនបើមានរោគសញ្ញាដូចខាងក្រោម

-ក្តៅខ្លួនខ្លាំង (លើសពី ៣៨°C)

-ឈឺក្បាល

-ឈឺសាច់ដុំ

-ឡើងកន្ទួលក្រហមលើស្បែក

-ក្អួតចង្អោរ

 

អត្ថបទពាក់ព័ន្ធ