ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ក្រោមប្រធានបទ
“រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗឈានទៅកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកលដើម្បីលើកកម្ពស់សុខុមាលភាព”
ត្រូវបានប្រារព្ធឡើងនៅ ភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
=======================
ព្រឹកថ្ងៃអាទិត្យ ០៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី២៤ ខែមេសា
ឆ្នាំ២០២២ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្តនិងបាណកសាស្រ្តបានប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ក្រោមប្រធានបទ
“រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗឈានទៅកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកលដើម្បីលើកកម្ពស់សុខុមាលភាព” អង្គពិធីក៏មានការចូលរួមជាអធិបតីភាពពីសំណាក់
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ, ឯកឧត្តម លោកជំទាវ
រដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គាធិការ អគ្គាធិការរង អគ្គនាយក អគ្គនាយករង ព្រមទាំងឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ អស់លោក
លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ
ព្រមទាំងអង្គការដៃគូសុខាភិបាលពាក់ព័ន្ធ ដូចជា UNOPS CRS, CHAI, PSM/USAID, PMI/USAID សរុបប្រមាណ៥០០នាក់។
កម្មវិធីនេះក៏មានការទទួលចាក់វ៉ាក់សាំង កូវីដជូនដល់ ថ្នាក់ដឹកនាំ និងអស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ មន្រ្តីរាជការ
កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋផងដែរ។
ក្នុងពិធីនេះ លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា
ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ “រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗឈានទៅកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកល
ដើម្បីលើកកម្ពស់សុខុមាលភាព”។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់ហើយថា
តាមរបាយការណ៍របស់លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ហើយថាស្ថានភាពគ្រុនចាញ់នៅទូទាំងខេត្តកំពង់ស្ពឺ នាប៉ុន្មានឆ្នាំចុងក្រោយនេះ
បានថយចុះគួរឱ្យកត់សម្គាល់ក្នុងរង្វង់ ៥៥% រៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៩មក ក្នុងនោះ (ឆ្នាំ២០១៩ មាន ៥៥៣៤ករណី ឆ្នាំ២០២០ មាន ២៤៦៩ករណី
និងឆ្នាំ២០២១ មាន ១២២១ករណី) ដោយឡែកករណីគ្រុនចាញ់សន្ធំ និងចំរុះបានថយចុះក្នុងរង្វង់ ៧០% រៀងរាល់ឆ្នាំផងដែរ ក្នុងនោះ(ឆ្នាំ២០១៩ មាន
១៥០៧ករណី ឆ្នាំ២០២០ មាន ៤៧៤ករណី និងឆ្នាំ២០២១ មាន ១២៤ករណី)។
ហើយក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ និន្នាការគ្រុនចាញ់មានការថយចុះផងដែរគឺមានចំនួន ១៩៩ករណីក្នុងនោះ (ប្រភេទគ្រុនចាញ់សន្ធំ និងចំរុះមានចំនួន
២៧ករណី និងប្រភេទលាប់ចំនួន ១៧២ករណី) បើប្រៀបធៀបត្រីមាសទី១ រយៈពេលបីឆ្នាំដូចគ្នា (ពី២០២០ ដល់ឆ្នាំ២០២២)
ហើយករណីវិជ្ជមានគ្រប់ទម្រង់ថយចុះក្នុងរង្វង់ ៤៥% ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ និងថយចុះ៤៦% ពីឆ្នាំ២០២១ ដល់ត្រីមាសទី១ ឆ្នាំ២០២២នេះ។



|